Menu
A+ A A-


MLL 2016

Medical legend league គឺជាលីកបាលទាត់ពេទ្យមួយដែលបង្កើតឡើងដោយនិស្សិតពេទ្យរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងគោលបំណងបង្កើតភាពស្និតស្នាលរវាងអ្នកដែលមានអាជីពជាវេជ្ជសាស្រ្តទាំងអស់គ្នា សំខាន់គឺមិត្តភាព សាមគ្គីភាព និងសុខភាព ហើយមកដល់ពេលនេះហើយMedical legend league បានមកដល់ រដូវកាលទី២ហើយ ដែលយើងចាប់ផ្តើមពីថ្ងៃ០២មករារហូតដល់ចុងខែ៦ ក្នុងនោះយើងមាន១៦ក្រុមដែលចូលរួមប្រកួត ដែលមកពីសាកលវិទ្យាល័យពីរផ្សេងគ្នាៗគឺ១៤ក្រុមមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យអន្តរជាតិ ។ បើយើងក្រលេកមើលការប្រកួត គឺយើងប្រកួតវិលជុំសន្សំពិន្ទុ១៥សប្តាហ៏ បន្ទាប់មកយើងយកTop៨ ដើម្បីទៅលេងវគ្គ ខ្វែងឬchampion league រីឯសម្រាប់ប្រាក់រង្វាន់វិញ វាហាក់ដូចជាមានចំនួនតិចតួច ពីព្រោះលីកមួយនេះកើតឡើងដោយសារភាពសាមគ្គីគ្នា គឺបានមកពីប្រាក់ចុះឈ្មោះនៃក្រុមនីមួយ រួចយើងយកទៅចំណាយផ្សេងៗដូចជាការធ្វើពានរង្វាន នឹងទិញមេដាយផ្សេងៗ ដូច្នេះសម្រាប់អ្នកដែលទទួលលេខមួយក្នុងលីកបានប្រាក់រង្វាន់ចំនួន៤០មឺុនរៀលនឹងពានមួយ រីឯអ្នកលេខមួយក្មុងchampion league បានប្រាក់រង្វាន់៥០មឺុនរៀល ,មេដាយមាស១៥ នឹង ពានមួយ លេខ២បានមេដាយប្រាក់១៥ និងប្រាក់៣០មឺុនរៀល លេខ៣ បានមេដាយសម្រិត១៥នឹងប្រាក់រង្វាន់២០មឺុនរៀល ក្នុងនោះយើងក៏មានពានឯកជនផងដែលគឺ Top scorer បានពានមួយនិងទទួលរង្វាន់ពីដៃគួឧបត្តម្ភរបស់យើងតែមួយគត់គឺ Sport corner ហាងកីឡា , Goldel glove , best player of the tournament and Team fair play .